កាលបរិច្ឆេទ: ០៨ ឧសភា ២០២៥ / សុខភាព / Author : ATH Sokren
កាលពីថ្ងៃទី១០ និងទី១១ ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ សាកលវិទ្យាល័យអ៊ីស្លាមនៃប្រទេសនីហ្សេបានទទួលស្វាគមន៍សមាជវិទ្យាសាស្រ្តអន្តរជាតិរួមដែលរៀបចំឡើងដោយសមាគមមន្ទីរពេទ្យកុមារនីហ្សេ និងសមាគមមន្ទីរពេទ្យកុមារអាហ្រ្វិកស្បែកខ្មៅនិយាយភាសាបារាំង។
កិច្ចប្រជុំមួយនេះដែលសហគ្រាសផលិតឱសថប៉េប៉េអឹមបានចូលរួមឧបត្ថម្ភផងនោះ ប្រមូលផ្តុំទៅដោយអ្នកឯកទេសមកពីបណ្តាប្រទេសអាហ្រ្វិកនិយាយភាសាបារាំង និងផ្តោតទៅលើប្រធានបទសំខាន់ៗសម្រាប់សុខភាពកុមារដូចជា ការសិក្សាពីវ៉ាក់សាំង ការសិក្សាពីឯកទេសខាងទារកទើបនឹងកើត ផ្នែកអាហារូបត្ថម្ភ ផ្នែកក្រពះពោះវៀន ការសិក្សាពីអ័រម៉ូន ការសិក្សាពីជំងឺឆ្លង ការសិក្សាពីឯកទេសខាងតម្រង់នោម ការសិក្សាពីជំងឺទាក់ទងនឹងឈាម និងជំងឺមហារីក និងការសិក្សាពីជំងឺបេះដូង។
សមាជអន្តរជាតិបង្កើតឡើងក្នុងបំណងពង្រឹងកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង និងដើម្បីពង្រឹងបណ្តាញអ្នកវិទ្យាសាស្រ្តនៃទ្វីបអាហ្រ្វិក។ កិច្ចប្រជុំនេះដែរក៏ជាឱកាសដ៏ល្អសម្រាប់ការផ្តោះប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ផ្សព្វផ្សាយពីការបង្កើតថ្មីក្នុងវិស័យវេជ្ជសាស្រ្ត និងចែករម្លែកពីការអនុវត្តល្អរវាងគ្រូពេទ្យកុមារ រវាងអ្នកស្រាវជ្រាវ និងអ្នកដែលមានសិទ្ធិសម្រេចនៅក្នុងតំបន់។ គឺជាវេទិកាតែមួយគត់សម្រាប់ផ្តោះប្តូយោបល់គ្នា សម្រាប់ការបណ្តុះបណ្តាល និងសម្រាប់ការតស៊ូមតិដើម្បីសុខភាពល្អប្រសើររបស់កុមារអាហ្រ្វិក ក្នុងបរិបទមួយដែលកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត និងការដាក់ធនធានជារបស់រួម មានសារសំខាន់ជាងពេលណាៗទាំងអស់ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសុខភាពនៅទ្វីបអាហ្រ្វិក៕